Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នាងខ្មៅ 09/12/2025

 

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក លោកស្រី ជាក្រុមការងារភូមិ-សង្កាត់ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

Post navigation

Previous: លោក ឧត្តមសេនីយ៍ត្រី សៀ ទីន​ អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ !
Next: កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៦ អាណិត្តទី៤
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.