Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ!!!

នាងខ្មៅ 09/09/2025
ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ញើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ​ ដែលស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ​។
ក្នុងកិច្ចប្រជុំនេះដែរ​​ មានការចូលរួម លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកមេបញ្ជាការរង,លោកប្រធានមន្តីរនិងលោកនាយការិយាល័យ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចក្រុមការងារក្នុងការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនេះផងដែរ។
ក្រោយពីបញ្ជប់នៃកិច្ចប្រជុំស្តីពីការរៀបចំរបៀបវារៈក្នុងកម្មវិធីថ្ងៃបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មីនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និង លោក ឧត្តមសេនីយ៍ត្រី នាង សាត ព្រមទាំង ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក៏បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងដីបន្ទាយថ្មីដោយផ្ទាល់ ដើម្បីពិនិត្យនិងរៀបចំប្លង់កម្មវិធីជាក់ស្តែងតែម្តង ដើម្បី​ត្រៀមសម្រាប់ថ្ងៃប្រារព្វពិធីបញ្ជុះបឋមសិលា នាពេលខាងមុខនេះឆាប់ៗនេះ៕

 

Post navigation

Previous: លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន!
Next: លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង​​​ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈគម្មាធិការគណបក្សខេត្តកំពង់ស្ពឺ!!!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.