Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត អបអរលោក Anutin ដែលក្លាយជានាយករដ្ឋមន្ត្រីថៃ និងប្រាប់ថា កំពុងរងចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនង និងធ្វើឱ្យព្រំដែនមានសន្តិភាព

នាងខ្មៅ 09/07/2025

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរចំពោះលោក Anutin Charnvirakul ដែលក្លាយជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ និងមានជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់លោក Anutin ព្រះរាជាណាចក្រថៃ នឹងសម្រេចបាននូវវឌ្ឍនភាពកាន់តែច្រើន។ សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃថា សម្ដេច កំពុងរង់ចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យមានភាពប្រក្រតី នឹងធ្វើឲ្យព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ។

តាមរយៈលិខិតអបអរសាទរចុះថ្ងៃទី ០៧ ខែកញ្ញា នេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅកាន់ លោក Anutin នាយករដ្ឋមន្ត្រីថៃថ្មីថា ទាំងកម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នាដោយភូមិសាស្ត្រ និងសមាជិកអាស៊ាន។ សន្តិភាព ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ អាស្រ័យហេតុនេះ សម្ដេច ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារវាងសម្ដេច និងនាយករដ្ឋមន្ត្រីថៃថ្មីក្នុងការកសាងទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនកម្ពុជា-ថៃ នឹងទទួលបាននូវភាពរុងរឿង និងរីកចម្រើនប្រកបដោយសុខដុមរមនា និងសប្បាយរីករាយ។

ជាមួយនឹងស្មារតីនេះ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា សម្ដេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Anutin Charnvirakul ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នារវាងព្រះរាជាណាចក្រទាំងពីរឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា។

 

Post navigation

Previous: រពឹសដៃចង្រៃខ្លួន​​!ឃើញស្ងាត់ក្លាហានបែកគំនិតគាស់ទ្វារបន្ទប់​ស្ត្រីម្នាក់ ហើយគំរាមសម្លាប់ថែមទៀត ចុងក្រោយត្រូវបាន​ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ឃាត់ខ្លួន​​ ដោយស្ត្រីជនរងគ្រោះបានcallមកប្តឹងតាមលេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hot​Line1292​…
Next: រដ្ឋបាលខេត្តកណ្ដាល សូត្រមន្តកាន់បិណ្ឌវេនទី១ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.