Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

កិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការសាខាកាកទក្រហមកម្ពុជាខេត្តកណ្តាល

នាងខ្មៅ 09/06/2025

ខេត្តកណ្តាល៖រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការសាខាកាកទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ចំនួន៣ រួមមាន៖ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ,អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាឮ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ នៅសាលប្រជុំទីស្នាក់ការសាខា ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ លោកជំទាវហេរញ្ញិកសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារមនុស្សធម៌នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសបានផ្ដល់នូវជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យឆាប់ឆេះផ្ទះ ចាស់ជរាគ្មានទីពឹង និងជនក្រីក្រមានជំងឺរ៉ាំរ៉ៃ ពិសេសបានខិតខំគៀងគរនៅអំណោយមនុស្សធម៌ក្នុងការជួយឧបត្ថម្ភដល់ជនភាសសឹក និងវរៈកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ក្នុងការការពារបូរណភាពទឹកដី ពីការឆ្លៀតពានពីប្រទេសដទៃ ប្រកបដោយភាពអង់អាចក្លាហានបំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានណែនាំដល់លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងនាយក នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារវីរៈកងទ័ព នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ត្រូវយកចិត្តទុកដាក់ជួយទំនប់បម្រុង និងមើលថែពួកគាត់ឱ្យបានល្អជំនួសបងប្អូនវីរៈកងទ័ពដែលកំពុងតែការពារមរណភាពទឹកដីប្រកបដោយភាពក្លាហាន ពីការឆ្លៀតពានរបស់សៀម នៅតំបន់ព្រំដែន ដើម្បីកុំឱ្យពួកគាត់មានការព្រួយបារម្ភពីក្រុមគ្រួសាររបស់ពួកគាត់។

Post navigation

Previous: ឯកឧត្ដម​ គួច​ ចំរើន​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ
Next: ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងនាយករដ្ឋបាលសាលាខេត្ត
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.