Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នាងខ្មៅ 08/26/2025

 

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និជាអនុប្រធានអចិន្ត្រៃយ៍សាខា ដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារវីរៈកងទ័ពឈ្មោះព្រិទ្ទបាលឯក ង៉ូវ បេរ៉ាត ដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

ក្នុងឱកាសនោះលោកជំទាវបាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាពិសេស សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ ។

លោកជំទាវ បានផ្ដល់អំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន(ផ្លែឈើ០១កន្ត្រក សម្ភារសម្រាប់ទារក ១កន្ត្រក និងថវិកាចំនួន ២.០០០.០០០រៀល ។ បន្ទាប់លោកជំទាវ បានបន្តត្រួតពិនិត្យបន្ទប់ផ្ដល់សេវាចម្រុះជាពហុវិស័យទាក់ទងនឹងយេនឌ័រ ដែលទើបនឹងផ្លាស់ប្ដូរទីតាំងមកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។

Post navigation

Previous: ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ០១គ្រួសារ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់
Next: ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លើកឡើងថា ការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ត្រូវបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.