Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ឆ្នាំ២០២៥

នាងខ្មៅ 08/12/2025

      ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរដល់គណៈអភិបាលខេត្តយក និងមន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុក និងបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា ដែលបានគាំទ្រ ផ្តល់កម្លាំងចិត្ត ក៏ដូចជាបានឧបត្ថម្ភអំណោយមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិយ៉ាងអង់អាចក្លាហាន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៥ អាណិត្តទី៤ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម នូ សាខន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុកដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមរៀបចំពិធីបុណ្យសពនិងឧបត្ថម្ភជូនដល់គ្រួសារសពព្រឹទ្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូច ដឹកជញ្ជូន វរៈសេនាតូច ៣៩៣ កងពលតូចអន្តរាគមន៍លេខ ៩ លេខកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ ឆ្នាំ នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រមទាំងបានជួយទិញដីមួយកន្លែងជូនដល់គ្រួសារសពផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សូមបន្តការតាមដានព័ត៌មានអំពីសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសសូមបន្តរួមគ្នាគាំទ្រទាំងសម្ភារៈ និងស្មារតីជូនដល់វរៈកងទ័ពជួរមុខ ដើម្បីបង្ហាញពីការស្នេហាជាតិ សាមគ្គីភាព ការឯកភាពគ្នា រួបរួមគ្នាក្នុងការពារបូរណភាពទឹកដី ជាពិសេសប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់ និងគាំទ្រក្នុងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពយូរអង្វែងតទៅទៀត។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត ទៅលើរបាយការណ៍លទ្ធផលការងារ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ៨របៀបវារៈ សំខាន់ៗ។

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃការហ្វឹកហ្វឺនយុទ្ធវិធីនៅទីលានផ្ទាល់ រួមទាំងការប្រើប្រាស់អាវុធ បញ្ជូនសារ សង្រ្គោះបន្ទាន់ របស់សិក្ខាកាម កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
Next: កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ស្ពឺ….
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.