Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ស្របពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងឈឺចាប់ បែរជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ «តើគេស្នេហាជាតិឬក្បត់ជាតិ?»

នាងខ្មៅ 08/11/2025

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖

បងប្អូនជនរួមជាតិជាទីស្រឡាញ់!
នៅពេលប្រជាជននិងកងទ័ពយើងបាននិងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបូរាណរាប់ទាំងប្រាសាទព្រះវិហារត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹកដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ។
តើគេជាមនុស្សឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។

ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែលមានមនុស្សតាម១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ៕

 

Post navigation

Previous: ពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតនៃសាខាសាកលវិទ្យាល័យ អង្គរខេមរាខេត្តកំពង់ស្ពឺ
Next: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃការហ្វឹកហ្វឺនយុទ្ធវិធីនៅទីលានផ្ទាល់ រួមទាំងការប្រើប្រាស់អាវុធ បញ្ជូនសារ សង្រ្គោះបន្ទាន់ របស់សិក្ខាកាម កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.