Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ជនសង្ស័យពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) អស់លក្ខណ៍ ត្រូវ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួន​!​

នាងខ្មៅ 08/09/2025

នាវេលាម៉ោង១០:៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះនាំខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) សួរនាំរួចក៏បានបញ្ជូនជនសង្ស័យខាងលើ មកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តការសួរនាំ។

អង្គហេតុ៖ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ សឹម ស៊ីណាន បានជួបជនរងគ្រោះ ហើយបាននិយាយប្រាប់ជនរងគ្រោះថា រូបគេមានរបស់សាកសិទ្ធិ (គោបាធ្វើសំរិទ្ធិ) ជារបស់ពិត បើលក់បានប្រាក់រាប់ម៉ឺនដុល្លារ បើចង់បានប្រគល់ប្រាក់ឱ្យរូបគេ ដើម្បីយកមកធ្វើពិធីដាស់ ឱ្យជនរងគ្រោះយកទៅកាន់ទុកប្រើប្រាសបានសុខសប្បាយ ពេលនោះជនរងគ្រោះបានប្រគល់ប្រាក់ឱ្យទៅរូបគេ អស់ទឹកប្រាក់សរុបចំនួន ៦,០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) និងប្រាក់រៀលចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល) ។ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានណាត់ឱ្យជនរងគ្រោះមកយក តែពេលដែលជនរងគ្រោះមកយក គឺជារបស់ក្លែងក្លាយ ។

តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ សឹម ស៊ីណាន បានឆ្លើយបំភ្លឺថា រូបខ្លួនធ្លាប់បាននិយាយប្រាប់ជនរងគ្រោះថា ខ្លួនមានគោបាជារបស់សាកសិទ្ធិ ដោយឱ្យមើលតាមរយៈរូបថត ហើយខ្លួនបានទទួលស្គាល់ថា ពិតជាបាននិយាយឱ្យជនរងគ្រោះប្រគល់ប្រាក់ជាបន្តបន្ទាប់សរុបទឹកប្រាក់ចំនួន ៦,០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) និងប្រាក់រៀលចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល) ពិតប្រាកដមែន ដោយប្រាក់ទាំងអស់នោះ ជនរងគ្រោះបានវេរឱ្យរូបខ្លួនតាមរយៈកុងធនាគារ ABA ក្រោយពីទទួលប្រាក់ពីជនរងគ្រោះ រូបខ្លួនបានយកប្រាក់នោះទៅសងគេ និងចាយវាយផ្ទាល់ខ្លួនអស់ហើយ ចំពោះគោបាធ្វើពីសំរិទ្ធិនោះគឺគ្មានទេ គឺរូបខ្លួននិយាយកុហកជនរងគ្រោះ ចំពោះរូបសំណាកគោបានោះជារូបដែលខ្លួធ្វើខ្លួនឯងមិនមែនរបស់ពិតទេ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងសប្បុរសជន បាននាំយកអំណោយទៅចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខនិងជនភៀសសឹកចំនួន៨០០គ្រួសារ ក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប
Next: BREAKING NEWS៖ មេទ័ពភូមិភាគ២ប្រកាសវាយយកប្រសាទតាក្របី នឹង តាមាន់ធំកាន់កាប់មុនចូលនិវត្តន៍៥១ថ្ងៃខាងមុខ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.