Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបករណី គ្រឿងញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ (ប្រុស-ស្រី) បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ !!!

នាងខ្មៅ 08/02/2025

ខេត្តកំពង់ស្ពឺ ៖ ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាដោយផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្រ្កាបករណី គ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់(ស្រីចំនួន០១នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់។

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្រ្កាបករណី គ្រឿងញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ (ស្រី ចំនួន០១នាក់)។

ជនសង្ស័យរួមមាន៖ទី១.ឈ្មោះ សេម វី អាយុ៣៥ឆ្នាំ ភេទប្រុស ទីលំនៅភូមិព្រៃជុំ ឃុំ ជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,
ទី២.ឈ្មោះ អឿន វាសនា ហៅ សៅ ណា អាយុ៣៥ឆ្នាំ ភេទប្រុស ទីលំនៅភូមិព្រៃជុំ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,ទី៣.ឈ្មោះ ណាំ វិសាល អាយុ២២ឆ្នាំ ទីលំនៅភូមិកាកែវ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,ទី៤.ឈ្មោះ ប៉ន ពី អាយុ២១ឆ្នាំ ភេទប្រុស ទីលំនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ,ទី៥.ឈ្មោះ សន គឿន អាយុ២១ ភេទប្រុស ទីលំនៅភូមិទឹកល២ង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងទី៦.ឈ្មោះ ឌី ស្រីទូច អាយុ២៨ឆ្នាំ ភេទស្រី ទីលំនៅភូមិអំពែភ្នំ ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដោយចាប់យកវត្ថុតាងបានរួមមាន៖គ្រឿងញៀនចំនួន០២កញ្ចប់(ទម្ងន់៥.១២ក្រាម),ខ្សៀជក់គ្រឿងញៀន ចំនួន០៨,ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,កាំភ្លើងកែឆ្នៃ ចំនួន០១ដើម,ពូថៅ ចំនួន០១ដើម,ម៉ូតូ ចំនួន០២គ្រឿង,ទូរស័ព្ទ ចំនួន០៨គ្រឿង,នាឡិកា ចំនួន០៣គ្រឿង,កាបូលុយ ចំនួន០៣,អត្តសញ្ញាណប័ណ្ណ ចំនួន០៣សន្លឹក និងថវិកា ចំនួន ១០៤ ០០០រៀល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

Post navigation

Previous: កម្លាំងកងរាជអាវុធហត្ថក្រុង-ស្រុក នៃងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការចុះល្បាតពេលយប់ជាប្រចាំ ដើម្បីការពារ បង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា
Next: តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជេីញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា កាំង ម៉េងហ៊ាង ដែលត្រូវជាម្តាយក្មេក ឯកឧត្តម រ័ត្ន ស្រ៊ាង
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.