Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់ការិយាល័យជំនាញ និងកម្លាំងទាំងអស់ ត្រូវត្រៀមចំនុចខ្ពស់ រងចាំបទបញ្ជា ទទួលបទបញ្ជា និងអនុវត្តបទបញ្ជា

នាងខ្មៅ 07/25/2025

ខេត្តកំពង់ស្ពឺ ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីល្ងាច លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ចាត់ឲ្យលោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង នាយសេនាធិការ ដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំងជាក់ស្តែង សម្ភារៈបរិក្ខារ និងមធ្យោបាយដឹកជញ្ជូន ពង្រឹងការងារប្រចាំបញ្ជា-ប្រចាំការ មណ្ឌលប្រតិបត្តិការ ប្រចាំការអង្គភាព និងការងារបញ្ជូនសារ និងផ្សព្វផ្សាយផែនការត្រៀមចំនុចខ្ពស់២៤ម៉ោង លើ២៤ម៉ោង។ លោកវរសេនីយ៍ឯក មេបញ្ជាការរង នាយសេនាធិការ បានផ្សព្វផ្សាយនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដល់ការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់លើការជំនាញរបស់ខ្លួនឲ្យបានខ្ពស់ កម្លាំងទាំងអស់រួមទាំងកម្លាំងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ត្រូវត្រៀមចំនុចខ្ពស់ រងចាំបទបញ្ជា ទទួលបទបញ្ជា និងអនុវត្តបទបញ្ជា។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ម្សិលមិញ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។
(ស៊ូស្លាប់កាយ កុំស្លាប់ជាតិ ស្លាប់កាយរស់ទៀត ស្លាប់ជាតិសាបសូន្យ)

Post navigation

Previous: ឯកឧត្តម យូ សិរីវុឌ្ឍ, ឯកឧត្តម ភឺន ផល្លា​ និងថ្នាក់ដឹកនាំនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត នាំយករថយន្ត ចំនួន១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកងទ័ពនៅសមរភូមិមុខ
Next: ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ និងភូតកុហកពិភពលោក ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ហើយស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.