Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន

នាងខ្មៅ 07/24/2025

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នា២០២៥នេះថា «នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។
ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។ ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។
មេបញ្ជាការយោធភូមិភាគ២របស់ថៃ នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។
លោកម្នាក់នេះហើយដែលធ្លាប់បាន ព្រមានថានឹងវាយកម្ពុជាដោយប្រើ ពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ ការចុះផ្សាយដែលចរិតកុហក់នៃអ្នកនយោបាយថៃនិងសារព័ត៌មានថៃ វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ ពួកគេទៅហើយ សូមបន្តបោកប្រាស់ តទៅទៀតចុះ។ “Don’t Thai to me !”»៕

Post navigation

Previous: ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យផ្លូវបេតុងអាមេប្រវែង ១៨០០ម៉ែត្ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកប្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម
Next: រដ្ឋបាលខេត្តកណ្តាល គាំទ្ររាជរដ្ឋាភិបាលកម្ពុជាចំពោះការឆ្លើយតបដោយប្រដាប់អាវុធ ប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.