Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា

នាងខ្មៅ 07/23/2025

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការមណ្ឌលផ្កាឈូក របស់អង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អង្គការមូលនិធិកុមារកម្ពុជា មានសកម្មភាពក្នុងការជួយដល់កុមារកំព្រារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ឱ្យទទួលបានការសិក្សាជំនាញវិជ្ជាជីវៈ និងឱកាសបន្តការសិក្សារហូតដល់កម្រិតឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស។ បេសកកម្មនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមនៅកម្ពុជា។
រដ្ឋបាលខេត្តកណ្ដាលសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្ដម ស្កុត នីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ព្រមទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានជួយដល់កុមារកំព្រា កុមារក្រីក្រ និងកុមារមានគ្រោះថ្នាក់ ឱ្យទទួលបានការអប់រំ ការថែទាំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សីលធម៌ និងចំណេះដឹងផ្សេងៗ ដើម្បីពួកគេអាចអភិវឌ្ឍសមត្ថភាពក្លាយជាពលរដ្ឋល្អដែលមានសក្តានុពលពេញលេញរស់នៅក្នុងសង្គម។

Post navigation

Previous: (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) កងរាជអាវុធហត្ថខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប!
Next: ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យផ្លូវបេតុងអាមេប្រវែង ១៨០០ម៉ែត្ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកប្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.