Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំជំនាញពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំរបាយការណ៍ ដើម្បីសហការជាមួយក្រុមការងារក្រសួង ធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២៤ នាពេលខាងមុខ

នាងខ្មៅ 06/20/2025

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំជំនាញពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំរបាយការណ៍សហការជាមួយក្រុមការងារមកពីក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២៤ នាពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះដែរ ជំនាញនីមួយៗបានអាន និងលើកឡើងនូវរបាយការណ៍របស់ខ្លួន ជូនលោកមេបញ្ជាការ ដើម្បីជ្រាបជារបាយការណ៍។
លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ក៏បានដាក់បទបញ្ជាដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់លើការកត់ត្រា និងរក្សាទុកនូវឯកសារប្រចាំខែនីមួយៗឲ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជំនាញ់ជាប្រចាំ ទាក់ទងជាមួយជំនាញខាងលើដើម្បី Update នូវការងារថ្មីៗឲ្យបានទាន់ពេលវេលា។
ជាចុងបញ្ជប់នៃកិច្ចប្រជុំ លោកមេបញ្ជាការ បានកោតសរសើរដល់ មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក ដោយការទទួលខុសត្រូវ តែក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យការងារក្នុងអង្គភាពយើង កាន់តែមានប្រសិទ្ធភាពខ្ពស់។

Post navigation

Previous: រដ្ឋមន្ដ្រីម៉ាឡេស៉ី គាំទ្រយន្ដការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមផ្លូវតុលាការ ICJ
Next: អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយរលំ…
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.