Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

នាងខ្មៅ 06/19/2025

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានផ្សព្វផ្សាយផែនការត្រៀមជួយសង្គ្រោះ គ្រោះមហន្តរាយ ក្នុងរដូវវស្សា ឆ្នាំ២០២៥ ពិសេសបានផ្សព្វផ្សាយណែនាំ គឺចាប់ពីថ្ងៃនេះទៅកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ត្រូវត្រៀមចំនុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង រហូតទទួលបានបទបញ្ជាថ្មី (ហាមអវត្តមានដាច់ខាត) ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយក្នុងអង្គប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង,នាយសេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ នាយរងការិយាល័យនិងជំនួយការ,មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខចូលរួមផងដែរ៕

Post navigation

Previous: មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន!
Next: សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.