Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង…..

នាងខ្មៅ 06/16/2025
កំពង់ស្ពឺ៖នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយណែនាំបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់មានដូចជា:
១-ចាប់ពីថ្ងៃនេះទៅកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ត្រូវត្រៀមចំនុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង រហូតទទួលបានបទបញ្ជាថ្មី (ហាមអវត្តមានដាច់ខាត)
២-ត្រូវចូលរួមថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អជាប្រចាំ ដើម្បីធ្វើឲ្យកន្លែងធ្វើការមានផាសុខភាព
៣-ជាកងកម្លាំងត្រូវគោរពវិន័យ ក្នុងអង្គភាពនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ (ទទួលបញ្ជា អនុវត្ត រាយការណ៍ )
៤-សម្រាប់វេនប្រចាំបញ្ជាមណ្ឌលប្រតិបត្តិការ និងវេនប្រចាំការ នាយទាហានទាំងអស់់ត្រូវ គោរពនូវតួនាទីភារកិច្ចរបស់ខ្លួន
៥-បញ្ហាគ្រឿញៀនលោកមេបញ្ជាការបានបញ្ជាក់ថាហាមដាច់ខាត សម្រាប់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើនាយនាយហាន នាយទាហានរងរូបរូបណា ពាក់ពន្ធ័នឹងករណី គ្រឿងញៀន គឺត្រូវអនុវត្តតាមច្បាប់ ដោយមិនមានការលើកលែងដាច់ខាត
៦-ត្រូវផ្សព្វផ្សាយបន្តនូវលទ្ធផលការងារប្រចាំសប្តាហ៍និងទិសដៅបន្ត
៧-មេបញ្ជាការ បានបញ្ជាក់ថា នាយទាហាន នាយទាហានរង ត្រូវតែចូលរួមគោរពទងជាតិឲ្យបានគ្រប់គ្នា ជារាងរាល់ថ្ងៃចន្ទ
និងជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ និងផ្សព្វផ្សាយត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

Post navigation

Previous: អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកស្វិត!កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ និងប្រើប្រាស់នូវសារធាតុញៀន……
Next: ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលបានសម្រាកព្យាបាលដោយវះកាត់ បូសអន្ទង់!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.