Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ
នាងខ្មៅ 06/10/2025

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីសាលាខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយក្ដីសង្វេគនេះ តាងនាម រដ្ឋបាលខេត្តកណ្ដាល ដោយសេចក្តីសោកសង្រេងព្រមទាំងសោកស្តាយ អាឡោះអាល័យជាមួយលោកជំទាវ និងក្រុមគ្រួសារក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ និងចៅៗទាំងអស់គ្នា ហើយក៏ជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលពេញមួយជីវិតឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបូជា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យអប់រំ សិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Post navigation

Previous: សេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្តោយផ្លូវសាធារណៈ (ផ្លូវលេខ២០៥)
Next: «សម្ដេចតេជោហៅសកម្មជនបក្សប្រឆាំងដែលក្លែងឯកសណ្ឋានកងទ័ព ថាជាជនក្បត់ជាតិ ឃុបឃិតជាមួយសត្រូវដែលឈ្លានពានខ្មែរ»
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.