Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល

នាងខ្មៅ 05/28/2025
ខេត្តកណ្ដាល៖ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្ដាល និងលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សចំនួនប្រមាណ២៥៥នាក់ ព្រមទាំងបានយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ដោយមានសំណួរ ហើយត្រូវបានឆ្លើយបំភ្លឺពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធន៍ជាក់ស្តែងដោយមន្រ្តីជំនាញ យ៉ាងក្បោះក្បាយ។
លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្ដាល បានថ្លែងថា៖ការផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នាពេលនេះគឺក្នុងគោលបំណង បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងលើកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរព និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្ដមប្រយោជន៍របស់សង្គមជាតិ ។
លោកបានបន្តថា៖គ្រឿងញៀន បាននឹងកំពុងរាតត្បាតនៅពាសពេញពិភពលោក ហើយបានទន្ទ្រានចូលមក ប្រទេសកម្ពុជា ដោយបានបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើន ចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និងកុមារកម្ពុជាយើង។ ដ៏រាបណាការចរាចរណ៍គ្រឿងញៀនខុសច្បាប់នៅតែកើតឡើង នោះផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រទេសជាតិយើង ព្រោះថាវាបានបង្កឱ្យមានឧក្រឹដ្ឋកម្មផ្សេងៗទៀតជាច្រើន។
លោកបានបន្ថែមថា៖ គ្រឿងញៀន គឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នេះហើយ អ្នកនោះកម្រនឹងដកខ្លួនរួចណាស់ ហើយរមែងតែងតែផ្តល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្ត គ្រួសារ សហគមន៍ និងសង្គមជាតិ។ ក្នុងន័យនេះមនុស្សដែលផុងខ្លួនជាទាសករគ្រឿងញៀន មិនអាចស្វែងរក អនាគតភ្លឺស្វាងបានទេ មិនតែប៉ុណ្ណោះពួកគេនឹងបាត់បង់នូវក្តីស្រឡាញ់ គ្មានគោលដៅក្នុងជីវិត បាត់បង់សតិបញ្ញា ស្មារតី ក្លាយខ្លួនជាមនុស្សឯកកោ វិកលចរិក និងឈានទៅរកសេចក្តីស្លាប់ដោយឥតន័យ។ ដោយសារតែការមិនអាចគ្រប់គ្រងខ្លួនឯងបាន ទើបអ្នកប្រើប្រាស់គ្រឿងញៀន ងាយនឹងក្លាយខ្លួនទៅជាឧក្រឹដ្ឋជន ឈានទៅរកការ ប្រព្រឹត្តបទល្មើស និងអំពើឧបាយមុខផ្សេងៗ ។
លោកប្រធានមន្ទីរក៏បានសំណូមពរដល់ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវចេះតាមដានសកម្មភាពកូន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀន គួរតែសហការ និងរាយការណ៍ជូនអាជ្ញាធរ ដើម្បីមានវិធានការទប់ស្កាត់។ ជាងនេះទៅទៀត ប្អូនៗដែលជាសិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ពេលសេពគប់មិត្តភក្តិ ត្រូវមានការប្រុងប្រយ័ត្ន ហើយជា ពិសេសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត៕

Post navigation

Previous: កិច្ចប្រជុំ និងការចុះត្រួតពិនិត្យ ស្ថានភាពគ្រឿងញៀន នៅច្រកទ្វារព្រំដែន នៅច្រកទ្វារព្រំដែន អន្តរជាតិក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល
Next: ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូស នៅបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.