Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតដំបូលផ្ទះចំនួន ៧គ្រួសារនៅស្រុកស្អាង ទទួលបានជំនួយសង្គ្រោះបឋមពីកាកបាទក្រហមខេត្តកណ្តាល

នាងខ្មៅ 05/15/2025

ខេត្តកណ្ដាល៖ បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២៨ ខែមេសាកន្លងទៅ ដែលជាប្រភេទផ្ទះឈើប្រកដំបូលសង្ក័សី បានទៅទូលជំនួសសង្គ្រោះបឋមជាលើកទី២ ពីសាខាកាកបាទក្រហមខេត្តកណ្តាល ដើម្បីជួយសម្រួលការលំបាកបងប្អូនបានមួយរយៈ គ្រាដែលកំពុងមានបញ្ហានេះ។

ក្នុងឱកាសអញ្ជើញចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋទាំង ៧គ្រួសារដែលរងគ្រោះនៅថ្ងៃទី ១៤ ខែឧសភានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកណ្តាល និងជាប្រធានសាខាកាកបាទក្រហមខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនទៅដល់បងប្អូនដែលរងគ្រោះ ដោយសម្តេចតែងបានណែនាំជាប្រចាំអោយមន្ត្រីកាកបាទក្រហមស្រុក និងខេត្តត្រូវពិនិត្យមើល និងជួយដោះស្រាយរាល់ទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋជានិច្ច ។ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ដែរថា កាលផ្តល់ជូនជំនួយសង្រ្គោះបឋមជូនបងប្អូនទាំង៧គ្រួសារនេះ គឺជាលើកទី២ហើយ ដោយកាលពីពេលកើតហេតុភ្លាមៗ ក្រុមការងារកាកបាទក្រហមស្រុកស្អាងបានយកជំនួយមកផ្តល់ជូនម្តងហើយ ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ដោយសារនៅពេលរដូវវស្សា ដែលអាចមានភ្លៀងច្រើន ដែលអាចមានទឹកលិចនៅទីតាំងមួយចំនួន ដូចនេះបងប្អូនត្រូវថែទាំថែសុខភាព និងធ្វើអនាម័យផ្ទាល់ខ្លួន ព្រមទាំងត្រូវប្រុងប្រយ័ត្នលើបញ្ហាសត្វពស់ និងសត្វមានពិសផ្សេង ដោយក្នុងនោះឯកឧត្តម ក៏បានណែនាំដល់មន្ត្រីសុខាភិបាលត្រូវផ្តល់ថ្នាំពស់ចឹកមកដល់ស្រុក និងមូលដ្ឋានដើម្បីការពារក្នុងករណីចាំបាច់ផងដែរ ។ ជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន ក៏អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋត្រូវ ប្រុងប្រយត្ន័អំពីជំងឺកូវីដប្រភេទថ្មីដែលកំពុងកើតមានច្រើននៅប្រទេសជិតខាងយើង ដោយក្នុងនោះក្រសួងសុខាភិបាលក៏ទើបបានចេញសេចក្តីជូនដំណឹងពីបញ្ហាជំងឺកូវីដថ្មីនេះដែរ។
សូមបញ្ជាក់ថា ពលរដ្ឋដែលគ្រោះដោយខ្យល់កន្ត្រាក់ទាំង ៧គ្រួសារខាងលើនៅពេលនេះ ដោយក្នុង១គ្រួសារៗទទួលបានជំនួយសង្គ្រោះបឋមពីសាខាកាកបាទក្រ
ហមខេត្តកណ្តាលនូវអង្ករ ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ ត្រីខ មី កៅស៊ូតង់ និងឃីដមួយកញ្ចប់ ព្រមជាមួយនឹងថវិកាចំនួន ៣០មឺនរៀល ។

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យកម្លាំងនៅតាមបណ្តាគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 
Next: សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា”
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.