Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភសម្ភារៈសំណង់មួយចំនួន ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

នាងខ្មៅ 05/12/2025

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវសម្ភារៈសំណង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក  តាមរយៈ ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក សម្រាប់កសាងផ្លូវ និងទីធ្លា ចាក់បេតុង នៅក្នុងអង្គភាព ។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់ធ្វើឱ្យប្រសើរឡើង និងសម្រួលដល់បងប្អូនកងទ័ពនៅក្នុងអង្គភាព ពិសេស នៅរដូវភ្លៀងធ្លាក់ខាងមុខ ។

Post navigation

Previous: លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំអមលាំង បាននាំយកសម្ភារៈមួយចំនួន ប្រគល់ជូនស្នាក់កាគណបក្សប្រជាជនកម្ពុជានៅឃុំអមលាំងដើម្បីប្រើប្រាស់ជាប្រយោជន៍ នៅក្នុងស្នាក់ការបក្ស និងជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានភាពខ្វះខាតជាចាំបាច់
Next: កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.