Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្រុមអាវុធហត្ថរាជធានីភ្នំពេញ Vs ក្រុមក្រសួងសុខាភិបាល ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ វគ្គជម្រុះ១៦ក្រុម !

នាងខ្មៅ 05/09/2025

នាល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានចូលរួមទស្សនា គាំទ្រក្រុមបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ ដែលបានឈានដល់វគ្គ ១៦ក្រុម ចុងក្រោយ ប្រព្រឹត្តទៅ នៅទីលានបាល់ទាត់ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ក្រុមបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាក្រុមថ្មីថ្មោង ដែលទើបតែបានចូលរួមក្នុងការប្រកួតក្នុងពានរង្វាន់នេះចំនួន ០២លើក បានជួបតទល់នឹង ក្រុមបាល់ទាត់ ក្រសួងសុខាភិបាល ដែលជាក្រុមខ្លាំង និងមានបទពិសោធន៍ចូលរួមទាំង ១០លើក ហើយធ្លាប់ទទួលបានជាម្ចាស់ជើងឯកចំនួន ០៣ដង និងរងជើងឯក ចំនួន ៤ដង ក្នុងពានរង្វាន់នេះ ថែមទៀតផង។ ជាលទ្ធផល ក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែមិនអាច បំបែកកំណត់ត្រាក្រុមខ្លាំង នៃក្រសួងសុខាភិបាល បានឡើយ ដោយទទួលរងបរាជ័យ ២គ្រាប់ ទល់នឹង ០ ក្នុងនោះ វគ្គទី១ ស៊ុតចូល ០១គ្រាប់ និងវគ្គទី២ ស៊ុតចូល ០១គ្រាប់ទៀត ដោយបាល់ពិន័យ១១ម៉ែត្រ។

សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន” គឺជាវេទិកាកីឡា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋ ដែលនៅក្នុងឆ្នាំនេះ មានការចូលរួមពីសំណាក់ ក្រសួង~ស្ថាប័នចំនួន ៣៥ ៕

Post navigation

Previous: កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ យុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ  (Hotline) 1296  ជូនដល់ប្រជាពលរដ្ឋ តាមមាត់ស្ទឹង ក្នុងក្រុងសៀមរាប
Next: លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់ បាញ់គ្រាប់ពិត លើមេរៀនប្រើប្រាស់កាំភ្លើង វែង ខ្លី
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.