Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំងបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងយកអំណោយជូនដល់លោកស្រី អ៊ឹម សេរីរ៉ាវីន ដែលមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ…

នាងខ្មៅ 05/07/2025

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ក្រុមគ្រួសារ លោក ឆាយ វុត ដោយប្រពន្ធរបស់គាត់ឈ្មោះ អ៊ឹម សេរីរ៉ាវីន បានរលូតកូនក្នុងផ្ទៃ(និងហូរ .ឈ. ជាច្រើនខែ បណ្តាលអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ) ដោយសារមានជីវភាពខ្វះខាត ទីទាល់គ្មានលទ្ធភាព ទើបមិនហានទៅពេទ្យ ធ្វើឲ្យស្ថានភាពជម្ងឺគាត់មានសភាពធ្ងន់ធ្ងរដែលបច្ចុប្បន្នរស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្ន កំពុងតែសម្រាកព្យាបាលផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ស្ថិតក្នុងឱកាសសួរសុខទុក្ខនោះដែរ ដោយមើលឃើញពីតម្រូវការចាំបាច់ លោក ម៉េង ស្រ៊ុន បានជួយសម្របសម្រួលផ្ដល់ឈាម ចំនួន០២ផ្លោក ជួយបង់ថ្លៃពេទ្យអស់ចំនួន ១៨០,០០០រៀល ជួយសម្របសម្រួលដល់ការហូបចុងនូវថវិកា ចំនួន១០០,០០០រៀល និងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានដូចជា ៖ អង្ករ ចំនួន០១បេ,មីជាតិ ចំនួន០១កេស,ភេសជ្ជៈ ចំនួន០១កេស,ទឹកបរិសុទ្ធ ចំនួន០១កេស,ត្រីខ ចំនួន០១កេស,ទឹកស៊ីអ៉ីវចំនួន០១យួរ និងទឹកត្រី ចំនួន០១យួរផងដែរ ។

ជាចុងក្រោយ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានផ្តាំផ្ញើដល់ក្រុមការងារឲ្យសហការជាមួយលោកគ្រូពេទ្យ ជួយយកចិត្តទុកដាក់មើលថែ និងតាមដានស្ថានភាពជម្ងឺ បើមានអ្វីមិនស្រួលត្រូវរាយការភ្លាមៗជាបន្ទាន់ ។

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី១២​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤
Next: កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ យុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ  (Hotline) 1296  ជូនដល់ប្រជាពលរដ្ឋ តាមមាត់ស្ទឹង ក្នុងក្រុងសៀមរាប
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.