Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអមលាំង និងបញ្ចូលសមាជិកថ្មីចំនួន ៤៧នាក់…

នាងខ្មៅ 05/05/2025

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅសាលាឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានធ្វើពិធីប្រកាស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអមលាំង និងបញ្ចូលសមាជិកបក្សថ្មីចំនួន ៤៧នាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកថ្ពង និងលោក ម៉េង ស្រ៊ុន ជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអមលាំង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ប្រធាន/អនុប្រធានភូមិទាំង១៧ រួមជាមួយនិងសមាជិក សមាជិការចំនួន ៣៨០នាក់ ចូលរួមផងដែរ ។
ដោយបាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួនជូនដល់សមាជិក សមាជិការរួមមាន ក្នុងសមាជិកម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល, ក្រម៉ា០១, សម្រាប់មេភូមិ/អនុភូមិចំនួន១៩នាក់ក្នុងម្នាក់ទទួលបាន ថវិកា៤ម៉ឺនរៀល, ប្រជាការពារចំនួន២៣នាក់, មណ្ឌលចំនួន០៣នាក់, ប៉ុស្ត៍ចំនួន០៣នាក់ ក្នុងទទួលបានក្រម៉ា០១ថវិកាចំនួន០១ម៉ឺន, តាអាចារ្យចំនួន០៥នាក់ ក្នងម្នាក់ៗទទួលបាន៤ម៉ឺនរៀល សរុបថវិកាអស់ ១៣,៥៣១,០០០រៀល ។
ស្ថិតក្នុងអង្គពិធីនោះដែរ ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារចុះជួយស្រុកថ្ពង បានលើកឡើងថា ក្រុមការងារចុះជួយឃុំអមលាំងពិតជាក្រុមការងារដែលធ្លាប់ចុះជួយឃុំ-សង្កាត់ជាច្រើនមកហើយ និងមានបទពិសោធន៍ការងារច្រើន ធ្វើឲ្យថ្នាក់លើទទួលស្គាល់ហើយថ្ងៃនេះ ត្រូវបានផ្លាស់ប្តូរចុះបំពេញបេសកម្មរបស់គណបក្សប្រជាជនក្នុងមូលដ្ឋានឃុំអមលាំងយើង ជាងនេះទៅទៀតក្រុមការងារ និងពង្រឹងនៅគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទទួលយកមតិពីសមាជិក សមាជិការបស់គណបក្ស ដើម្បីដោះស្រាយរាល់បញ្ហារួមគ្នា ឯកឧត្តមបានបន្តទៀតថា ការប្រកាសប្រធានក្រុមការងារចុះជួយឃុំអមលាំងនាថ្ងៃនេះ គណបក្សប្រជាជនបានទទួលសមាជិកថ្មី ចំនួន ៤៧នាក់ ក្នុងនោះស្រីចំនួន ៣២នាក់ សុទ្ធសឹងតែ ជាយុវជនជំនាន់ថ្មី ដែលត្រូវបន្តវេនរបស់គណបក្ស ហើយក៏ជាការចូលរួមដើម្បីយកបទពិសោធន៍ថ្មីៗល្អជាច្រើនពីលោកប្រធានក្រុមការងារ ។ បច្ចុប្បន្នក្នុងនាមជាសមាជិក ទៅថ្ងៃអនាគត់ និងក្លាយទៅជាមនុស្ស ក្នុងបេសកម្មឃោសនានយោបាយរបស់គណបក្សប្រជាជនដ៏សំខាន់ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉េង ស្រ៊ុន ដែលជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង ក៏បានប្តេជ្ញាចិត្តថា ក្នុងនាមលោកជាប្រធានក្រុមការងារលោកនឹងផ្សព្វផ្សាយពង្រឹងគោលនយោបាយរបស់គណបក្សឲ្យបានជ្រួតជ្រាប ក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់សមាជិក ទទួលយកសំណូមពរ និងណើផ្សេងៗ ដែលសមាជិកកំពុងជួបការលំបាកឲ្យមានភាពប្រសើរឡើងថែមទៀតផងដែរ ៕

Post navigation

Previous: បងប្អូនអ្នកសារព័ត៌មានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
Next: លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី១២​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.