Day: August 30, 2026

 

នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សង្ឃឹមថានឹងមានការចូលរួមគាំទ្រកាន់តែច្រើនឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីបន្តពង្រឹងសុខភាព និងកាយសម្បទារបស់យើងទាំងអស់គ្នា។

#កីឡាជាមួយអាវុធហត្ថភ្នំពេញ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ