នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន០៥នាក់ ក្នុងរួមមាន ៖
១.នាយចំណង់ ទួន ធា ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភំ្នពេញ។
២.នាយចំណង់ សុខ សាយ ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។
៣.នាយចំណង់ ណុប វន្នី ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
៤.នាយចំណង់ សៅ ករុណា ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យសម្ភពសោភា រាជធានីភំ្នពេញ។
៥.នាយចំណង់ ហែម សុវណ្ណ ប្រពន្ធសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។
អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

