Day: August 9, 2026

នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ នេះជាសប្តាហ៍ទីពីរហើយ ដែលសកម្មភាពដ៏មានសារៈប្រយោជន៍នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសុខភាព និងកាយសម្បទារបស់ប្រជាពលរដ្ឋ។

កម្មវិធីកីឡាដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញដើម្បីឲ្យប្រជាពលរដ្ឋចូលរួមហាត់រួមមាន Functional Training, Advance Training និង Hyrox Workout។ ការហាត់កីឡានេះមិនត្រឹមតែជួយពង្រឹងសុខភាព និងកាយសម្បទាឱ្យរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងសហគមន៍ផងដែរ។ តាមរយៈការហាត់ប្រាណរួមគ្នា ប្រជាពលរដ្ឋបានបង្ហាញពីការយល់ដឹងខ្ពស់អំពីសារៈសំខាន់នៃសុខភាព និងការចូលរួមចំណែកក្នុងការកសាងសង្គមមួយដែលមានសុខភាពល្អ និងរឹងមាំ។

សកម្មភាពបែបនេះនឹងបន្តរៀបចំឡើងជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមហាត់កីឡាដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំជានិច្ច ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងគ្នាទៅវិញទៅមក។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ