Day: April 14, 2026

ក្នុងថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ព្រមទាំងបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ នៅទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ ក្នុងថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ព្រមទាំងបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ នៅទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ

ក្នុងថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ព្រមទាំងបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ នៅទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ

ក្នុងថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ព្រមទាំងបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ នៅទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ។

 

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានីភ្នំពេញ អញ្ជើញចុះត្រួតពិនិត្យស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលនឹងមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលមុខ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទីតាំងលើសួនមុនីហទ័យ (ស្ពាននាគ វត្តភ្នំ) នៅផ្លូវ៥១ កែង១០៦ រាជធានីភ្នំពេញ។

សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា និងលេងល្បែងកម្សាន្តសប្បាយៗដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ សូមអរគុណ!

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាលបនៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅសាលប្រជុំសាលាខេត្តកណ្តាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការសរុបប្រមាណ ៥១២នាក់ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋបានយ៉ាងសកម្ម នាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ សូមបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ពីគោលជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការច្បាប់ និងការទូត ដោយមិនចង់ឱ្យមានសង្គ្រាមកើតឡើយ។ ឯកឧត្តមបានអំពាវនាវឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធ វីរៈកងទ័ពដែលកំពុងឈរជើងការពារព្រំដែនយ៉ាងសកម្ម និងអង់អាចក្លាហាន។

ពាក់ព័ន្ធនឹងបញ្ហាតម្លៃប្រេងឡើងថ្លៃ ដែលបង្កឡើងដោយវិបត្តិនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ឯកឧត្តមបានពន្យល់ថា នេះជាបញ្ហាសកលដែលប៉ះពាល់ដល់កម្ពុជាផងដែរ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន រួមទាំងការកាត់បន្ថយពន្ធប្រេង ដើម្បីសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែកចំពោះការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឯកឧត្តមអភិបាលខេត្តកណ្តាល បានបញ្ជាក់អំពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះ ដោយបានដាក់ចេញអនុក្រឹត្យលេខ ០០១ ស្តីពីការប្រឆាំងបទល្មើស Scam Online និងបានបង្កើតឱ្យមានច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងមានការជាប់ពាក់ព័ន្ធនិងបទល្មើស Scam Online ក្នុងសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។ បន្ថែមពីលើនេះទៀត ឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាព ក្នុងរដូវក្តៅនេះ ដោយពិសារទឹកឱ្យបានច្រើន។ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការទូទាំងខេត្តកណ្ដាល សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសឆ្នាំថ្មីដែលចូលមកដល់ខាងមុខនេះ។

សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា ស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ព្រមទាំង ចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ។ សូមអរគុណ!