ព័ត៌មានជាតិ

 

នាព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី  ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព សរុប២៨នាក់ ព្រមទាំងបាននាំយកអំណោយអនុស្សាវរីយ៍របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង២៨នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។

បន្ទាប់ពីកម្មវិធីខាងលើបានបញ្ចប់ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយសេនាធិការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអាវុធហត្ថនារី បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនោះរួមមាន ៖ អង្ករ ចំនួន ០៣ការ៉ុង, មី ចំនួន១កេស, ភេសជ្ជៈចម្រុះ ចំនួន ០៣កេស រួមនិងថវិកាចំនួន ៥០ម៉ឺនរៀល ប្រគល់ជូនដល់គ្រួសារលោកវរសេនីយ៍ទោ ស៊ុំ តូលី នាយទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានពលីក្នុងសមរភូមិមុខ ដល់គេហដ្ឋាន ស្ថិតនៅភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលជាអ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅចំណុច ផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាង បារីអេឡិចត្រូនិចចំនួន៩១ប្រអប់ នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕

 

នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ដែលជាថ្នាក់ដឹកនាំ តាមបណ្តាកងឯកភាព ស្ថាប័ន មន្ទីរ ស្រុក ជុំវិញខេត្តសៀមរាប យ៉ាងច្រើនកុះករ។

 

នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ដែលជាថ្នាក់ដឹកនាំ តាមបណ្តាកងឯកភាព ស្ថាប័ន មន្ទីរ ស្រុក ជុំវិញខេត្តសៀមរាប យ៉ាងច្រើនកុះករ។

ខេត្តកំពត៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នៅស្រុកទឹកឈូ ខេត្តកំពត។

(more…)

នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៦០,០០០រៀល, ទឹកសុទ្ធ ០៤កេស, មីជាតិ ០១កេស ជាអំណោយសួរសុខទុក្ខផងដែរ៕

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៦។